ទុក្ខផ្ទួនៗ យន្ដហោះពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលីបានធ្លាក់បណ្ដាល់ឲ្យបាត់បង់ជីវិតមនុស្សចំនួន

គ្រប់គ្នាដឹងហើយថា ភ្លើងឆេះព្រៃនៅ ប្រទេសអូស្ត្រាលី បានឆាបឆេះ ជាច្រើនខែមកហើយ​ ដោយបំផ្លេចបំផ្លាញព្រៃឈើរាប់លានហិចតា ជិវិតសត្វព្រៃរាប់លានក្បាល និងឆក់យកជីវិតមនុស្សអស់ជាច្រើនអ្នកផងដែរ។ រឿងរ៉ាវដ៏សោកសង្រេងនេះ មិនទាន់ចប់នៅឡើយទេ ដោយនៅថ្ងៃព្រហស្បតិ៍ ទី23 មករា ម៉ោង 1:30នាទីនេះ យន្ដហោះពន្លត់ភ្លើងឆេះព្រៃដែលកំពុងប្រតិបត្តិការ ការងាររបស់ខ្លួនបានធ្លាក់បណ្ដាលឲ្យមនុស្ស ៣នាក់បានបាត់បង់ជិវិត នេះបើតាម The Daily Telegraph បានចុះផ្សាយ។

យន្ដហោះបានចាកចេញពី  Richmond, NSW ដើម្បីទៅបំពេញបេសកកម្មពន្លត់ភ្លើងរបស់ខ្លួនជាប្រភេទ យន្ដហោះ C-130 Hercules បានបាត់ដាន ពេលដែលកំពុងតែប្រតិបត្តិការនៅតំបន់ Snowy Monaro មុនពេលគេរកឃើញ ថាវាបានធ្លាក់។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣នាក់ជាជនជាតិអាមេរិច មកអីអាមេរិចខាងជើង ដោយជាភ្នាក់ងាររបស់ក្រុមហ៊ុនពន្លត់អគ្គីភ័យ  Coulson Aviation។

គួររំលឹកផងដែរថា កាលពីខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ភ្នាក់ងារពន្លត់អគ្គីភ័យ ២រូបបានស្លាប់បាត់បង់ជីវិត ក្នុងបេសកកម្មរបស់ខ្លួនផងដែរ (Geoffrey Keaton, អាយុ32ឆ្នាំ, និង លោក Andrew O’Dwyer អាយុ 36ឆ្នាំ។   អត្ថបទៈ Andre
Resource: The Telegraph

សាក់ឡូ ធ្វើឲ្យគេសើច ខណៈខ្លួនឯងមានជីវិតដ៏សោកសៅ

តារាសម្ដែង កំប្លែងកាយវិការ ឆារលី ឆាភ្លីន (Charlie Chaplin) ដែលខ្មែរនិយមហៅ “សាក់ឡូ” កើតក្នុងឆ្នាំ១៨៨៩ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ជីវិតដំបូងរបស់លោកឆាភ្លីន មានភាពច្របូកច្របល់យ៉ាងខ្លាំង។

កើតនៅក្នុងគ្រួសារក្រីក្រ ឪពុកគាត់បានបោះបង់ពួកគេចោលនៅអាយុ២ឆ្នាំ ដោយទុកឱ្យប្រពន្ធខ្លួនដែលមានចំណូលតិចតួចមិនទៀងទាត់រ៉ាប់រងគ្រួសារនេះ។ ឪពុករបស់លោកមិនបានផ្តល់ប្រាក់ឧបត្ថម្ភអ្វីដល់គ្រួសារនោះទេ ហើយនៅអាយុ៧ឆ្នាំ លោកឆាភ្លីន ដែលខ្មែរនិយមហៅថា “សាក់ឡូ” ត្រូវបានបង្ខំចិត្តឱ្យទៅធ្វើការនៅគ្រឹះស្ថានការងារមួយនៅចក្រភពអង់គ្លេស។ កន្លែងនោះគឺសម្រាប់មនុស្សគ្មានទីលំនៅ ធ្វើការដើម្បីជាថ្នូរនឹងការស្នាក់នៅនិងអាហារសម្រាប់បរិភោគ។

ក្រោយមកលោកបានត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនបានប៉ុន្មានផង ម្តាយរបស់លោកឆាភ្លីន បានកើតជម្ងឺផ្លូវចិត្តធ្ងន់ធ្ងររហូតត្រូវទៅស្នាក់នៅនិងព្យាបាលនៅមន្ទីរពេទ្យផ្លូវចិត្ត។ នៅត្រឹមអាយុ៩ឆ្នាំ លោកបានបង្ខំឱ្យវិលទៅគ្រឹះស្ថានការងារនោះម្តងទៀត។ ពីរឆ្នាំក្រោយមក ឪពុករបស់លោកឆាភ្លីន ដែលជាមនុស្សញៀនស្រា ក៏បានស្លាប់ដោយសារជម្ងឺថ្លើមធ្ងន់ធ្ងរ។ ចំណែកម្តាយរបស់ឆាភ្លីន បានប្រឈមនឹងជម្ងឺផ្លូវចិត្ត រហូតដល់ស្លាប់ក្នុងឆ្នាំ១៩២៨។ ពេលនោះ ឆាភ្លីននិងបងប្អូនប្រុសឈ្មោះ ស៊ីដនី រស់នៅដោយខ្លួនឯង ហើយត្រូវអត់អាហារជាញឹកញាប់ទៀតផង។

ក្រោយបន្តិចមក សាក់ឡូ បានចូលសំដែងនិងបង្កើនទេពកោសល្យកំប្លែងរបស់លោក ជាមួយសមត្ថភាពក្នុងការរាំដើរតាមចង្វាក់របស់លោកផងដែរ។ នៅទីបំផុត គាត់បានចូលសម្តែងនៅទីក្រុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា។ ចាប់ផ្តើមនៅកន្លែងនោះ ឆាភ្លីនត្រូវបានគេបដិសេធជាច្រើនដង និងត្រូវបានគេសើចចំអកឱ្យយ៉ាងខ្លាំង។ នៅចុងបញ្ចប់ លោកបានក្លាយជាតារាសម្តែងភាពយន្តគ្មានសម្លេងដ៏អស្ចារ្យបំផុតម្នាក់ដែលមិនធ្លាប់មានពីមុនមក។

អត្ថបទ៖ សៀវភៅ បរាជ័យ (ឈុំ សីហា)

អភិបាលស្រុកវ័យក្មេងចែកទូរស័ព្ទស្មានហ្វូន ៥១៨គ្រឿងដល់អ្នកភូមិ ឧបត្ថមដោយ Seatel

ដូចលោកអ្នកដឹងស្រាប់ហើយ យុទ្ធសាស្រ្ត ផ្ទះ១ អំពូល១ របស់លោកអភិបាលវ័យក្មេង ស្រុកបន្ទាយស្រី  នៅភូមិព្រះដាក់ បានទទួលការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយនៅម្សិលមិញនេះដែរ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ក៍បានបញ្ជាក់ពីការឧបត្ថមទូរស័ព្វដៃ ស្មាតហ្វូន ចំនួន ៥១៨ គ្រឿងជូនដល់គ្រួសារទាំង ៥១៨គ្រួសារនៅក្នុងភូមិព្រះដាក់ផងដែរ ដែលជាជំនួយរបស់ក្រុមហ៊ុន Seatel Yes(018)។ នេះជាខ្លឹមសារទាំងស្រុងដែលលោកអភិបាលស្រុកបានចែករំលែកលើបណ្ដាញសង្គម៖

ដើម្បីអបអរសាទរការទទួលបានការគាំទ្រលើសពីរំពឹងទុកនៃជំហានសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ក្រុមហ៊ុនទូរស័ព្ទ Seatel (Yes 018) ដែលជាសប្បុរសជនដំបូងដែលបានគាំទ្រទាំងស្រុងនៅក្នុងភូមិសាកល្បងទី១នេះ បានសម្រេចចិត្តផ្តល់ជូនបន្ថែមដល់ផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់ នូវទូរស័ព្ទ 4G smart phone មួយគ្រឿង ព្រមទាំងសុីមកាតប្រើប្រាស់ Internet ដោយឥតគិតថ្លៃរយៈពេល១ខែ ជូនគ្រួសារទាំង៥១៨នៅក្នុងភូមិផងដែរ។

ជួសមុខអោយប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅដល់ក្រុមហ៊ុន Yes 018 ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្រយុទ្ធនាការផ្ទះ១អំពូល១  និងបានចូលរួមផ្លាស់ប្តូរជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិព្រះដាក់អោយរឹតតែប្រសើរឡើងជាងមុន។ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនទូរស័ព្ទYes018នៅក្នុងថ្ងៃនេះ ពិតជាបានចូលរួមចំណែកក្នុងការផ្តល់ភាពងាយស្រួល និងបានជាប្រយោជន៍រួមដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសហគមន៍នៅទីនោះ។

អត្ថបទ: Andre

ដកស្រង់ Facebook Page ឃឹម ហ្វីណង់ – Khim Finan

អាជ្ញាធរថៃចេញបញ្ជាឲ្យ បិទសាលារៀន៤៣៧កន្លែង ដោយសារផ្សែងពុលកម្រិតខ្ពស់

បាងកក៖ ក្រុងបាងកក កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ(២១មករា) បានប្រកាសឲ្យបិទទ្វារសាលារៀនសាលារៀនចំនួន ៤៣៧កន្លែងដោយសារតែកម្រិតនៃគុណភាពខ្យល់ក្នុងទីក្រុង មានការបំពុលខ្លាំង។  ការបំពុលមួយចំណែកដោយសារតែរដូវនេះជារដូវដែលកសិករថៃ ធ្វើការដុតចំការអំពៅរបស់ខ្លួន បូករួមជាមួយការបំពុលដោយផ្សែង យាន្តយន្ដដ៍មមាញឹកផងនោះ ធ្វើឲ្យកម្រិតនៃការបំពុលកាន់តែកើនឡើងរហូតដល់មានការប្រកាសឲ្យផ្អាក សាលារៀនបែបនេះ ដើម្បីធានាដល់សុខភាពរបស់សិស្សានុសិស្ស។

បើតាមការចុះផ្សាយរបស់ The Thaiger លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ ចាន់អូចា សម្រេចឲ្យបិទការធ្វើចរាចរណ៍សម្រាប់រថយន្ដឯកជនគ្រប់ប្រភេទនៅតំបន់ដែលមានការបំពុលខ្លាំងក្នុងទីក្រុងបាងកក។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅ ណារ៉ាធីវ៉ាត់។ លោកមានប្រសាសន៍ មានតែរថយន្ដសាធារណៈប៉ុណ្នោះដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្មុងតំបន់ហាមឃាត់។

 

អត្ថបទ៖ Andre
Resource: The Thaiger, CNA

ស្តេចថៃចេញរាជបញ្ជា ឱ្យបញ្ឈប់ទាំងស្រុងនូវការបិទផ្លូវ ឲ្យក្បួនព្រះមហាក្សត្រទៅមុន

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ជារឲ្យមន្ដ្រីប៉ូលីស បញ្ឈប់ការបិទផ្លូវនៅក្នុងទីក្រុងបាងកកសម្រាប់ក្បួនរថយន្តរបស់ព្រះមហាក្សត្រ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល។

ព្រះរាជបញ្ជានេះបានធ្វើឡើងបន្ទាប់ពីប្រជាជនថៃបានធ្វើការរិះគន់ដ៏កម្រតាមបណ្តាញអ៊ីនធើណិតទាក់ទងនឹងក្បួនរថយន្តស្តេចនិងបញ្ហារំខានដទៃទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ប៉ូលីសថៃនឹងធ្វើការបិទផ្លូវតែមួយផ្នែកប៉ុននោះសម្រាប់ក្បួនរថយន្តព្រះមហាក្សត្រ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យលោកស្រី  Narumon Pinyosinwat បានបង្ហោះលើហ្វេសប៊ុក។

លោកស្រីក៏បានបង្ហោះវីដេអូដែលបង្ហាញពីច្បាប់ថ្មីដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យប្រជាជនបន្តប្រើប្រាស់ស្ពាននៅលើផ្លូវរបស់ក្បួនរថយន្តផងដែរ។

ព្រះមហាក្សត្រមានការព្រួយព្រះទ័យអំពីការធ្វើដំណើររបស់ទ្រង់ ឬក៍គ្រួសាររាជវង្សដ៏ទៃទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើររបស់ប្រជាជនថៃ នេះបើតាមសម្លេងក្នុងវីដេអូដែលអ្នកស្រីបានបង្ហោះ។

បាងកកគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗដែលកកស្ទះខ្លាំងបំផុតនៅលើពិភពលោកដោយទីក្រុងនេះឈរនៅលំដាប់ទី១១ក្នុងបញ្ជីរបស់ក្រុមហ៊ុនវិភាគចរាចរណ៍ INRIX’s Global Traffic Scorecard ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧។

កាលពីឆ្នាំមុន hashtag #royalmotorcade បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅលើបណ្តាញសង្គម Twitter ជាភាសាថៃ។

អត្ថបទ៖ Andre
Resource: arabnews

ដឹងចំនួនអ្នកស្លាប់ពីការធ្លាក់យន្តហោះនៅ អ៊ីរ៉ង់ហើយ…..

ការធ្លាក់យន្តហោះ របស់ Ukraine International Airline ជាប្រភេទ Boing 737 កាលពីព្រឹកមិញនេះ បានសម្លាប់មនុស្ស 176នាក់ ។

ក្នុងនោះមានអ្នកដំណើរពី 7ប្រទេសផ្សេងគ្នា ដែលមាន 82នាក់ ជាជនជាតិ អ៊ីរ៉ង់ 63នាក់ជាជនជាតិកាណាដា អ៊ុយក្រែន 11នាក់, ស៊ុយអែត 10នាក់, អាហ្គានីស្ថាយ 4នាក់ និង អាឡឺម៉ង់ 3នាក់ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអ៊ុយក្រែន ។ យន្តហោះដែលធ្លាក់ត្រូវបានផលិតឡើងនៅឆ្នាំ 2016: បើយោងទៅតាមអ្នកនាំពាក្យរបស់ Ukraine International Airlines បានបញ្ជាក់ថា យន្តហោះ Boeing 737-800NG នេះត្រូវបានលើផលិតនៅឆ្នាំ 2016 និងដឹកពីរោងចក្រផ្ទាល់មកកាន់ក្រុមហ៊ុនតែម្ដង ។

មុនពេលធ្លាក់: ក្រុមហ៊ុនអាកាសចរណ៍ខាងលើក៏បានបញ្ជាក់ផងដែរថា យន្តហោះបានបាត់ចេញពីប្រព័ន្ធរ៉ាដា ប្រហែល 2 ទៅ 3នាទីបន្ទាប់ពីការហោះហើរចេញពី ទីក្រុងរបស់អ៊ីរ៉ង់ ។

ពុទ្ធោ! ​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន ​១៨០​នាក់ ​ធ្លាក់​នៅ​ប្រទេស​អ៊ីរ៉ង់

យន្ដហោះដឹកដំណើរមួយគ្រឿងរបស់ប្រទេស អ៊ុយក្រែន ជាប្រភេទយន្ដហោះ Boeing 737 បានបាត់ខ្លួនចេញពីរ៉ាដា ក្បែរទីក្រុង តេអេរ៉ង់ នេះបើតាមការព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់បានចុះផ្សាយ។ BNO Media បានរាយការណ៍ពីឧប្បត្តិហេតុកាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) និងបាននិយាយថា យន្ដហោះបានទទួលរងនូវបញ្ហាបច្ចេកទេស បន្ទាប់មកបានធ្លាក់ចុះប៉ុន្មាននាទីបន្ទាប់ពីហោះឡើងនៅ

ទីក្រុងតេអេរ៉ង់។ គេនៅមិនទាន់ដឹងពីជោគវាសនា របស់អ្នកដំណើរទាំង 180នាក់ និងសហនាវិកក្នុងយន្តហោះនោះនៅឡើយទេ។ ការបាត់ខ្លួនរបស់យន្ដហោះអ៊ុយក្រែននេះ ស្របពេលមានការឡើងកម្ដៅ រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិច ដែលកាលពីព្រឹកថ្ងៃពុធនេះ អ៊ឺរ៉ង់បានធ្វើការវាយប្រហារទៅលើ មូលដ្ឋានទ័ពអាមេរិចចំនួន២កន្លែង ជារឿងមួយធ្វើឲ្យ លោក​ ដូណាល់ត្រាំ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ មជ្ឈដ្ឋាន ខាងក្រៅបានធ្វើការសន្និដ្ឋានថា ការបាត់ខ្លួននេះ អាចបណ្ដាលពីការបាញ់មីស៊ីលដែនអាកាសស្វ័យប្រវត្តិរបស់ប្រទេសអ៊ីរ៉ង តែទោះជាយ៉ាងណាព័ត៌មានច្បាស់ការមិនទាន់បានបញ្ជាក់នៅឡើយទេ៕

មកមើលរូបភាពខ្លះៗ នៃគ្រោះមហន្ដរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ដូចដែលអ្នកទាំងអស់គ្នាបានដឹងមកហើយថា គ្រោះមហន្ដរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីដែលបានចាប់ផ្ដើមឆេះតាំងតែ ពីខែកញ្ញា និងរីករាលដាលកាន់តែខ្លាំងឡើងមកដល់បច្ចុប្បន្នដែលបានសម្លាប់ជីវិតមនុស្ស ១៨នាក់ និងជីវិតសត្វ ជិត 500លានក្បាល។ វាជាគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ។ ខាងក្រោមនេះជារូបភាពមួយចំនួនដែលបង្ហាញស្ថានភាព ភ្លើងឆេះព្រៃនៅអូស្ត្រាលី

១.Nancy និង Brian Allen ឈរនៅខាងក្រៅផ្ទះខៈដែលខ្យល់កំពុងបក់ខ្លាំងដែលមានផ្សែង និងផេះពេញបរិយាកាស

២.ផ្សែងដ៏ក្រាស់ដែលហុយចេញតាមបណ្ដោយឆ្នេរ ហ្គ្រីបផិនលេន រដ្ឋ វិចតូរី

៣. នាវា HMAS របស់កងទ័ពជើងទឹកអូស្ដ្រាលី ឆ្នេរ  វិចតូរី

៤. ការជម្លៀសប្រជាជនចេញពី រដ្ឋ  Mallacoota  Victoria

៥.​ អ្នកស្រុកកំពុងឈរមើលភ្លើងឆេះព្រៃ
៦. សត្វគោដែលឈរក្រោមមេឃពណ៌ក្រហមឆ្អៅដែលបណ្ដាលពីភ្លើងឆេះព្រៃ
៧. ទាហានម្នាក់កំពុង បីសុនខ ជម្លៀសទៅកាន់ឧទ្ធម្ភាគចក្រ
៨. ភ្នំពពក ដែលកើតចេញពីភ្លើងឆេះព្រៃ មើលពីលើយន្ដហោះ
៩. ព្រៃឈើដែលឆេះ នៅ Wingello
១០. អ្នកស្រុក កំពុងដើរលើផេះនៃភ្លើងឆេះព្រៃ
១១. អ្នកពន្លត់អគ្គីភ័យកំពុងបាញ់ ពពុះដើម្បីទប់ស្គាត់ការឆេះរាលដាល
១២. ផ្សែងហុយឡើងក្បែរផ្ទះខ្ទមមួយ ក្នុង Quaama, New South Wales
១៣. កង់កូរូ កំពុងរត់នៅតំបន់ព្រៃភ្នំដែលហ៊ុមព័ទ្ធទៅដោយផ្សែងអព្ទ

១៤. ផ្សែងខ្នួរខ្មាញ់ហុយចេញពីតំបន់ដែលព្រៃកំពុងឆេះ East Gippsland

១៥. រូបថតពី NASA ដែលបង្ហាញពីភ្លើងឆេះព្រៃនៅ រដ្ឋ Victoria and New South Wales

១៦. ដើមឈើដែលឆេះត្រូវបានគេកាប់ទម្លាក់ដើម្បីការពារ គ្រោះថ្នាក់ផ្សេងៗលើអ្នកដំណើរតាមដងផ្លូវ

១៧. យន្ដហោះខ្នាតតូចកំពុងទម្លាក់ ផ្សែងពន្លត់អគ្គីភ័យ

១៨. សាកសពសត្វដែលដេកស្ដាប់ក្រោយពីភ្លើងឆេះ នៅ Batlow, New South Wales

១៩. ផ្ទៃមេឃប្រែក្រហមឆ្អៅដោយសារតែភ្លើងឆេះ ផេះនិងផ្សែង

ដោយៈ Andre
Resource: https://www.theatlantic.com

 

 

 

 

 

 

 

 

 

ក្តៅៗ!!! មានករណីបាក់អរគាកំពស់៧ជាន់នៅខេត្តកែប….

នៅមុននេះបន្តិចមានករណី បាក់សំណង់ អាគារ ៧ ជាន់ ដែល កំពុង សាងសង់ នៅ កណ្ដាល ក្រុង កែប ខេត្ត កែប នៅរសៀល ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ នេះ មានកម្មករ កម្មការិនី ជាច្រើន នៅជាប់ក្រោមសំណង់ អាគារ បាក់ស្រុតនេះ ។ មូលហេតុ បាក់ស្រុតអាគារនេះ មិនទាន់ដឹងនៅឡេីយទេ ។

 

ព្រះ!!! ប្តី​កាប់​ប្រពន្ធ​រងរបួស​ធ្ងន់​ ដោយ​សារ​តែ​ចម្រៀង​មួយ​បទ

មានហេតុ​ការ​ណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ បានកេីត​ឡេីងកាល​ពីយប់ថ្ងៃទី​ ០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី​ ទាបភ្លឺនារាត្រី​ឆ្លង​ឆ្នាំ​ នៅចំណុចខារ៉ាអូខេ​ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

បង្ករឡេីង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយក​កាំបិត​តាំង​តោ​​កាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ បើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់​ និងកូនឈ្មោះ​ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស​ រងរបួស​ធ្ងន់​ ត្រូវ​បាន​សង្គ្រោះ​មក​ព្យាបាល​ នៅមន្ទីរពេទ្យ​ខេត្ត​ ចំណែក​ ឯជន​សង្ស័យ​វិញ​ បានជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ ក្រោយ​ធ្វេី​សកម្មភាព​រួច​ តែ​ជាអកុសល​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃអធិការ​ដ្ឋាន​នគរបាល​ក្រុងខេមរភូមិន្ទ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​កោះកុង​ ឃាត់ខ្លួន​នៅ​ ចំណុច​ផ្លូវ​លេខ​ ៤៨​ ប៉ុស្តិ៍​តាតៃ​ក្រោម​ ។

បើតាម​ការ​សួរ​ចម្លើយ​ បាន​ឲ្យដឹង​ថា​ មុន​ពេលកេីត​ហេតុ​ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ​ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ​ ដោយសារ​តែ​ម្តាយទើបតែស្លាប់​ នាំឲ្យពិបាកចិត្ត​ហេីយ​យំ តែប្រពន្ធនៅតែចាក់ ទេីប​ធ្វើ​ឲ្យមានការ​ឈ្លោះ​ប្រកែកគ្នា​ រហូត​ដល់​ប្រេី​អំពើ​ហិង្សា​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋា​ន​នគរបាល​ក្រុងខេមរភូមិន្ទ​ ដេីម្បី​បំពេញ​សំណុំ​រឿង​ ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។

ដក់ស្រង់៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង