អីយ៉ាស់ស្ងាត់ៗ ឡាំបូគីនី URUS BY MANSORY តម្លៃកន្លះលានដុល្លារ(បរទេស) មកដល់ខ្មែរបាត់

បើយោងទៅតាម ហ្វេសប៊ុកផេក អូតូបូឌៀ ដែលបានចុះផ្សាយ កាលពីម្សិលមិញ ប្រភេទរថយន្ដប្រណិត Lamborghini Urus ដែលកែសម្រួលដោយក្រុមហ៊ុន MANSORY ដជាក្រុមហ៊ុនជំនាញទៅលើការដេគ័រ រថយន្ដប្រណិតៗជាច្រើន ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ ត្រូវបានដឹកមកដល់ខ្មែរហើយ។

យើងនៅមិនទាន់ដឹងថា នរណាជាម្ចាស់រថយន្ដកម្មង់ប្រណិតមួយនេះនោះទេ។ បើតាមការចុះផ្សាយរបស់វេបសាយ luxuryandexpensive.com រថយន្ដនេះមានតម្លៃ  443.732,00 អ៊ឺរ៉ូ ឬស្មើនិង493,964ដុលា្លរ (2,004,210,500រៀល) ជាតម្លៃនៅ​បរទេស។
បើស្រលាញ់ អាចកម្ម៉ង់មួយទុកជិះបានណា XD….

តោះទៅមើល LAMBORGHINI URUS BY MANSORY ទាំងអស់គ្នា តើមានលក្ខណៈប្រណិត យ៉ាងណា

រូបរាង Lamborghini Urus ZIN

អត្ថបទ៖ Andre

 

 

OPPO Reno3 Pro Classic ថ្មី ពេញចិត្តស្ដូកសម្រាប់អ្នកគាំទ្រ OPPO

Oppo បានបញ្ចេញត្រកូល Reno ជំនាន់ថ្មីរបស់ខ្លួនគឺ Reno 3 Pro Classic Blue.    ដែលជាសែស្រឡាយជាមួយហ្នឹង Oppo Reno ដែលចេញកាលពីចុងឆ្នាំមុន។

ក្រៅពីពណ៌ទាក់ទាញ រូបរាងស្លីមដែលជារចនាបថថ្មីរបស់ក្រុមហ៊ុន OPPO នាំមកជាមួយកាម៉េរាមុខប្រជ្រុយ ដូចទៅនិង SAMSUNG ដែរ។ កាមេរ៉ាខាងក្រោយ មាន ៤គ្រាប់ ដែល កាមេរ៉ាមេទំហំ ៤៨ មេហ្គាភិចស៊ែល កាមេរ៉ាទី២ ទំហំ ១៣ មេហ្គាភិចស៊ែល សម្រាប់ថតចម្ងាយឆ្ងាយ កាមេរ៉ាទី៣ ទំហំ ៨មេហ្គាភិចស៊ែល ជាប្រភេទថតប្លង់ទូលាយ និង មួយគ្រាប់ចុងក្រោយ ទំហំ ២មេហ្គាភិចស៊ែល។

ការមេរ៉ាមុខ ដែលអ្នកតែងតែឃើញការលើកសរសើរពីក្រុមហ៊ុន OPPO ក៏ដូចជាអ្នកប្រើប្រាស់ទូទៅផងដែរនោះ មានទំហំ ៣២ មេហ្គាភិចស៊ែល ដែលជួយដល់ការថតប្លង់ទូលាយ និងសាច់ដឹតច្បាស់ល្អ។ ភ្ជាប់មកជាមួយកម្លាំងថ្ម ៤០២៥ មីលីអំពែ ជាមួយបច្ចេកវិទ្យា 30W VOOC Flash Charget 4.0 អាចសាកថ្មបាន ៥០ភាគរយ ត្រឹមរយះពេល ២០នាទី។ អូហ៍ភ្លេចប្រាប់ ទំហំអេក្រង់ ៦.៥អីញ មាន ២ជម្រើស RAM 8GB និងអង្គផ្ទុកទិន្នន័យ ១២៨ជីហ្គាបាយ និង RAM 12GB អង្គផ្ទុកទិន្ន័យ ២៥៦ជីហ្គាបាយ ដោយអាចបន្ថែមក្រៅបាន។

នៅមានមុខងារ និងលក្ខណៈពិសេសលម្អិតជាច្រើនទៀតយើង និងជម្រាបជូនពេលក្រោយ។ តែទោះជាយ៉ាងណា សម្រាប់ម៉ូដែលនេះ យើងមិនទាន់ដឹងថា តើហ្នឹងធ្វើការលក់តែប្រទេសចិន ឬយ៉ាងណានោះទេ។ បើតាមប្រភពព័តមាន ម៉ូដែលថ្មីនេះបានចាប់ដាក់លក់ហើយនៅប្រទេសចិន ដោយតម្លៃ 600ដុល្លារ(តម្លៃបរទេស)។

Oppo លើកនេះវៃចំចិត្តអ្នកគាំទ្រតែម្ដង ទាំងរូបរាង ទាំងកាមេរ៉ា ដូច្នេះសង្ឃឹមអ្នក អ្នកគាំទ្រស្មានហ្វូនម៉ូដែលនេះនឹងបានប្រើឆាប់ៗនៅកម្ពុជា។

អត្ថបទ: Andre
Resource: gsmarena

 

 

 

 

 

 

 

 

 

 

 

Google’s travel site បានធ្វើបច្ចុប្បន្នភាពថ្មី បង្ហាញពីពេលវេលាល្អសម្រាប់ធ្វើដំណើរ ការចំណាយ អាកាសធាតុ…តាមកន្លែងនីមួយៗ

Google កាលពីថ្ងៃពុធ ម្សិលមិញ បានធ្វើការ Update ទៅលើង Travel site របស់ខ្លួនដោយបន្ថែមនូវលក្ខណៈពិសេស ដែលបង្ហាញនូវព័ត៌មានជាច្រើនអំពីទីកន្លែង ដែលអ្នកមានគម្រោងទៅលេង។ វានឹងបង្ហាញអ្នក នូវពេលវេលាធ្វើដំណើរ ដែលមានការចំណាយតិចបំផុត និងថ្លៃបំផុតនៅគោលដៅនោះ បូករួមទាំងអាកាសធាតុនៅទីនោះផងដែរ។ ប្រសិនបើអ្នកកំពុងគិត ស្វែងរកកន្លែងកម្សាន្តសម្រាប់វិសមកាលរបស់ខ្លួនក្នុងរដូវក្ដៅនេះ ហើយចង់ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានអាកាសធាតុបង្គួរមានពន្លឺព្រះអាទិត្យតិចៗ មិនក្ដៅពេក ឬក៍ចង់ដឹងពីខែណាដែលគោលដៅទេសចរណ៍របស់អ្នកមានការចំណាយថោក អ្នកអាចចូលទៅស្វែងរកនៅក្នុង Google travel site បាន។

នៅពេលដែលអ្នកស្វែងរកគោលដៅដំណើរកម្សាន្ដរបស់ខ្លួន វានឹងបង្ហាញជូនអ្នក៣ជម្រើស
១. Where to stay តើទៅស្នាក់នៅឯណា? ជាមួយនិងការណែនាំអូតែល ឬផ្ទះសំណាក់ដែលពេញនិយមសម្រាប់ការស្នាក់នៅ
២. Where to visit តើទៅលេងឯណា? បង្ហាញព័ត៌មានពីអាកាសធាតុ ការទៅទស្សនារបស់ទេសចរ និងពេលវេលាដែលខ្ទង់ចំណាយខ្ពស់ផងដែរ៣. What you’ll pay ដែលផ្ដល់ឲ្យនូវតម្លៃសណ្ឋាគារទៅតាមលំដាប់តម្លៃសម្រាប់អ្នកអាចជ្រើសរើសបាន
មកមើលទិន្នភាពទូទៅនៃការធ្វើបច្ចុប្បន្នភាពថ្មីខាងក្រោម

ដូចដែលអ្នកបានឃើញក្នុងឧទាហរណ៍ខាងលើ ស្រាប់ វាមិនបង្ហាញគ្រប់ទីតាំងនៃដំណើរកម្សាន្តទាំងអស់នៅជុំវិញពិភពលោកទេ ប៉ុន្ដែវាជួយបានច្រើនសម្រាប់អ្នកដែលមានគម្រោងចង់ធ្វើដំណើរកម្សាន្ត ហើយកាន់តែពិសេសទៀតសម្រាប់អ្នកដែលមានគម្រោងដើរលេងដោយ មិនកំណត់ថ្ងៃជាក់លាក់ចង់ដើរលេងពេលណាក៍បានឲ្យតែធូរថោក។
អញ្ចឹងមានដំណើរកម្សាន្តទៅទីណា កុំភ្លេច ចុច Link មួយនេះ travel site

អត្ថបទ៖ Andre
Resource: cnbc.com

 

 

 

 

 

អីយ៉ាស់!!! លេចធ្លាយកូនពៅ Note Series, Galaxy Note 10 Lite

ដូចដែលអ្នកបានដឹងមកហើយថា Samsung      បានបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគែ        Galaxy Note 10   និង Galaxy Note 10 Plus កាលពីខែសីហា កន្លងទៅ ខណៈពេលដែលកូនពៅជំនាន់ថ្មីសម្រាប់ត្រកូល S Series   កំពុងតែបែកធ្លាយព័ត៌មានបណ្ដើរៗនោះ    ស្រាប់តែពេលនេះ មានការលេចចេញនៅកូនពៅរបស់ត្រូវកូល Note កម្រិតមធ្យមមួយទៀត គឺ Galaxy Note 10 Lite។  វាជាការចំណុចមួយទាក់ទាញដែរសម្រាប់បងប្អូនដែលជា ហ្វេនរបស់សេរ៊ីណូតសម្រាប់ការជាវយកមកប្រើប្រាស់ នៅទូរស័៍ព្ទកម្រិតថវិកាមួយនេះ។ វាត្រូវបានរំពឹងថានឹងចេញលក់ជាផ្លូវការ នៅខែក្រោយនេះហើយ។

យោងតាមការចេញផ្សាយរបស់ WinFuture, Galaxy Note 10 Lite និងបំពាក់នូវមកជាមួយនូវអេក្រង់ 6.7-inch full HD+(1080 x 2400 pixels)  ប្រភេទអេក្រង់  HDR AMOLED    ជាមួយកាមេរ៉ាប្រជ្រុយដូចទៅហ្នឹងរៀមច្បងរបស់ខ្លួនដែរ។    ទូរស័ព្ទនេះភ្ជាប់មកជាមួយនិងប្រតិបត្តិការ កម្មវិធីជំនាន់ថ្មី Android 10   ដែលមានស្រាប់ជាមួយផ្ទៃស្បែក One IU 2.0 ដើរដោយបន្ទះឈីប Exynos 9810, 2.7GHz, RAM 6GB អង្គទំហំផ្ទុកទិន្នន័យ 128GB( អាចបន្ថែមក្រៅបានរហូតដល់ 512GB)។
ភ្ជាប់មកជាមួយកាមេរ៉ាង 3  មានរាងចតុកោណនៅខាងក្រោយ ដោយកាមេរ៉ាមេ ទំហំ 12-Megapixel, f/1.7 កាមេរ៉ាទី 2   12-megapixel​ ជាប្រភេទ ultra-wide angle, f/2.2 lens  និងចុងក្រោយគឺកាមេរ៉ាទំហំ 12-megapixel   ជាប្រភេទ  telephoto  ដែលជួយគាំទ្រដល់ការថត  Optical Zoom​  2ដង   ចំណែកឯកាមេរ៉ាមុខវិញ ទំហំ ​32-megapixel, f/2.0។    ការមេរ៉ារបស់ត្រកូលណូតនេះ   អាចថតវីដេអូនបានកម្រឹត 4K, 60fps និង ប្រភេទ ultra-slow motion ផងដែរ។    Galaxy Note 10 Lite ផ្ទុកថាមពលថ្ម4500mAh    គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន25W  និងមិនបោះបង់ចោលនូវរន្ធដោតកាស 3.5mm ដូច Note 10 និង Note 10 Plus នោះទេ។

ចំពោះតម្លៃវិញ ប្រហាក់ប្រហែល 600អឺរ៉ូ ទាំងលក្ខណៈសម្បត្តិ និងតម្លៃ ដើម្បីឲ្យកាន់តែច្បាស់មានតែចាំអ៊ុតមើលទាំងអស់គ្នា្ននៅខែក្រោយ ។

អត្ថបទ : Andre

Resource: gadgets.ndtv.com

ញាក់សាច់! Bugatti មួយគ្រឿងទៀត មកដល់ទឹកដីកម្ពុជា ហើយជាម៉ូដែលពិសេសទៀត

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គម Facebook ផ្ទុះការចែកចេញរូបថតរថយន្ត Bugatti ថ្មីមួយគ្រឿងទៀត ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា។

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គម Facebook ផ្ទុះការចែកចេញរូបថតរថយន្ត Bugatti ថ្មីមួយគ្រឿងទៀត ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា។