តោះ មកមើលទិដ្ឋភាពប្ររព្ធពិធីឆ្លងឆ្នាំសកល 2019-2020 នៅប្រទេសមួយចំនួនជុំវិញពិភ

ខាងក្រោមនេះគឺជាកម្រងរូបភាពនិង វីដេអូដែលប្រទេសជាច្រើនប្រារព្ធពិធីឆ្លងឆ្នាំសាកលកាលពីយប់មិញ។ តោះចង់ដឹងថាប្រទេសមួយៗរៀបចំស្អាតយ៉ាងណា ទៅមើលទាំងអស់គ្នា។

កម្រងរូបភាពនិង វីដេអូដែលប្រទេសជាច្រើនប្រារព្ធពិធីឆ្លងឆ្នាំសាកលកាលពីយប់មិញ។ តោះចង់ដឹងថាប្រទេសមួយៗរៀបចំស្អាតយ៉ាងណា ទៅមើលទាំងអស់គ្នា។

កាំជ្រួចចេញពីឆ្នេរ Copacabana ក្រុង Rio De Janeiro ប្រទេសប្រស៊ីល

វីដេអូនៃការបាញ់កាំជ្រួចពីទីក្រុង ឡុង៍ ប្រទេស អង់គ្លេស 

ទិដ្ឋភាពរស្មីកាំជ្រួចគ្រប់ពណ៌បាញ់ចេញ ពីទន្លេធំនៃទីក្រុង Frankfurt ប្រទេស អាឡឺម៉ង់

ទិដ្ឋភាពនៃការប្រារព្ធពិធីឆ្លងឆ្នាំនៅវិមាន Arc de Triomphe ប្រទេស បារាំង

មនុស្សបង្ហោះគោម នៅមុខវិហារ Ortakoy  ក្មុងប្រទេស អ៊ីស្ដង់ប៊ុល

 

ក្មេងៗគ្រវីផ្កាភ្លើងដើម្បីអបអរសាទរឆ្នាំថ្មីនៅ Nairobi ប្រទេស កេនយ៉ា

កាំជ្រួចនៅវិមាន គ្រីមឡាំ (Kremlin) មូស្គូ ប្រទេសរុស្សី

គ្រួសារជាច្រើនបានចេញមករាំអបអរសាទរឆ្នាំថ្មីនៅ ច្រកផ្លូវដើរ ក្នុងប្រទេស ឥណ្ឌា ទីក្រុង ប៊ុមបៃ

អាគារភ្លោះ ដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី  Petronas ក្នុងទីក្រុង កូឡាឡាំពួរ

ទិដ្ឋភាពនៃការបាញ់កាំជ្រួចដ៏អស្ចារ្យចេញពីអាគារដែលខ្ពស់ជាងគេបំផុតលើពិភពលោក Burj Khalifa, ទីក្រុង ឌូបៃ

ក្រុមបាតុកទីក្រុងហុងកុង ដែលផ្ដើមធ្វើបាតុកម្មតាំងតែពីខែ មិថុនា នាំគ្នារាប់ថយក្រោយទទួលឆ្នាំថ្មី

វីដេអូចេញពីទីក្រុងសៀងហៃ ការសម្ដែង ដ្រូន ពិសេស ជាមួយនិងទិដ្ឋភាពផ្សេងៗគ្នានៅលើផ្ទៃអាកាស

ទិដ្ឋភាពនៃការបាញ់កាំជ្រូ នៅ Sydney Opera House ប្រទេសអូស្រ្តាលី

អត្ថបទ៖ Andre

ប្រភព៖ https://www.nytimes.com

 

 

 

 

 

 

 

 

 

 

តារាស្រីវ័យ 16ឆ្នាំ Vanda ក្នុងរឿង Ip Man4: The Final

ក្នុងខ្សែរភាពយន្ដ Ip Man 4 ក្រៅពី Donnie Yen (កុំកុំ) តារាស្រីវ័យក្មេងម្នាក់ដែលទស្សនិកជន ប្រកដជាចាប់អារម្មណ៍ជាមួយសម្រស់ផូរផង់ និងទេពកុសលសម្ដែងរប​ស់នាង គឺ Vanda Margraf ដែលចូលរួមសម្ដែងក្នុងរឿង Ip Man 4: The Final ។ តាមរយៈ Oriental Daily ក្មេងស្រីវ័យ ១៦ឆ្នាំនេះដើរតួជា Yonah ដែលត្រូវជាកូនស្រីរបស់ Wan Zonghua ដែលជាប្រធានសមាគមចិន នៅអាមេរិច កើតនៅក្រុង San Francisco នាងតែងតែរងការធ្វើបាបពីសំណាក់ជនជាតិស្បែកស ដែលជាមិត្តរួមថ្នាក់របស់នាង។ ងាកមកជីវិតពិតវិញ តារាសម្ដែងទើបចូលប្រឡូករឿងដំបូងរបស់ខ្លួននេះ ជាកូនកាត់ចិន អាឡឺម៉ង់ ដែលមាន ម្ដាយជាជនជាតិចិន និងឳពុក ជាជនជាតិអាឡឺម៉ង់ ចង់ដឹងសាច់រឿងច្បាស់ ទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយ​ន្ដ ដែលកំពុងចាក់ផ្សាយ។

ឥឡូវយើងមកមើលសម្រស់ក្រៅឆាករបស់ Yonah ទាំងអស់គ្នា

Chefchaouen គុជខៀវរបស់ម៉ារ៉ុក

ប្រសិនបើអ្នក ជាអ្នកប្រើប្រាស់បណ្ដាញសង្គម Pinterest ឬក៏ Instagram អ្នកប្រហែលជាធ្លាប់បានឃើញ បានដឹងអំពីទីក្រុងពណ៌ខៀវដ៍ល្បីរបស់ប្រទេស ម៉ារ៉ុក ហើយ Chefchaouen (ស្សឺសាវវិន), ដែលគេតែងតែហៅថា  គុជខៀវរបស់ម៉ារ៉ុក (The Blue Pearl of Morocco)។


ចាប់ផ្ដើមកសាងដំបូងនៅឆ្នាំ1471 ទីក្រុងនេះធម្មតាទេ រហូតដល់ឆ្នាំ1492 នៅពេលដែលជនជាតិយូដា ភៀសមកស្នាក់អាស្រ័យនៅទីនេះ ក៏បានពាំនាំយកមកជាមួយនូវការគូរពណ៌អគារទៅជាពណ៌ខៀវនេះឡើង។ កន្លះសហស្សវត្សរ៍ក្រោយមក ប្រពៃណីគូរពណ៌នេះនៅតែបន្តធ្វើឡើងក្នុងទីក្រុងចាស់មួយនេះ រហូតដល់ក្លាយជាទីលេចធ្លោមួយសម្រាប់ទេសចរ និងគោលដៅទិញអីវ៉ាន់របស់មនុស្សគ្រប់គ្នា។ គ្រប់គ្នាដែលស្រលាញ់ពណ៌ខៀវ ច្បាស់ជាដកចិត្តមិនរួចពីទីក្រុងដ៍ស្រស់ស្អាតនេះទេ ពិសេសអ្នកចូលចិត្តថតរូប មិនមែនខៀវបែបមួយផ្លូវ ឬមួយផ្នែកនោះទេ គឺខៀវមួយទីក្រុងតែម្ដង

ឥឡូវតោះ ទៅមើលទិដ្ឋភាពទីក្រុង ពណ៌មេឃមួយនេះ ហើយ Mention ដៃគូរបស់អ្នកឲ្យជូនទៅលេងផងណា

សូមទស្សនា វីដេអូខាងក្រោម៖

អត្ថបទ: Andre

 

 

 

 

ហាងល្បីលំដាប់ពិភពលោក The Body Shop បើក​ជាផ្លូវ​ការ​នៅ​​កម្ពុជាហើយ!

ហាង The Body Shop បានប្រារព្ធពិធីសម្ពោធជាផ្លូវការរបស់ខ្លួនដ៏ធំមួយនៅល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅផ្សារទំនើប​អ៊ីអនម៉ល​ភ្នំពេញ ដែលជាទីតាំង​របស់ហាងThe Body Shop។ ភ្ញៀវកិត្តិយសច្រើនជាង ១០០ នាក់ មាន​ដូចជា​តំណាងសារព័ត៌មាន ក្រុមតារាល្បីៗ ដៃគូអាជីវកម្ម និងជាពិសេស លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេស​កម្ពុជា បាន​ចូលរួម​ ដើម្បីស្វាគមន៍ហាងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលជាហាងដ៏ល្បីផ្នែកសម្រស់លំដាប់ពិភព​លោក​នៅចក្រភពអង់គ្លេស។

ភ្ញៀវកិត្តិយសដែលបានចូលរួម​យ៉ាងរីករាយ​នោះ បាន​ទស្សនាខ្សែវីដេអូរបស់ The Body Shop អន្តរជាតិ អមដោយការបង្ហាញ​ម៉ូតជាមួយការបំផុសគំនិត ដែលបង្ហាញពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែលជាគុណតម្លៃមួយ និងជាផ្នែកមួយនៃ DNA យីហោ The Body Shop។
The Body Shop ជាយីហោមួយដែលខុសពីយីហោគ្រឿងសំអាងដទៃទៀត ព្រោះយើងជឿជាក់ថាអាជីវកម្មអាចជាអ្វីមួយទៅកាន់ភាពល្អប្រសើរ ដែលយើងអាចជួយផ្លាស់ប្តូរពិភពលោកតាមរយៈការអប់រំអ្នកប្រើប្រាស់ និងតាមរយៈការធ្វើយុទ្ធនាការដើម្បីប្រឆាំងនឹងការធ្វើតេស្តទៅលើសត្វ និងការពង្រឹងអំណាចស្ត្រីអោយមានភាពស្ថេរភាព។ លោកស្រី Molly Fong នាយកផ្នែកប្រតិបត្តិទូទៅនៃក្រុមហ៊ុន InNature Bhd ដែល​ជា​ក្រុមហ៊ុនផ្ដាច់មុខ The Body Shop បា​ន​ថ្លែងថា៖ “យើងសង្ឃឹមថាយើងនឹងអាចចូលរួមជាចំណែកវិជ្ជមានមួយនៅទីនេះក្នុងប្រទេសកម្ពុជា មិនត្រឹមតែទាក់ទងនឹងការរីកចម្រើននៃឧស្សាហកម្មថែរក្សាសម្ផស្ស និងការលក់រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការផ្លាស់ប្តូរសង្គមនិងបរិស្ថានផងដែរ”។

កម្មវិធីនេះបានបន្តជាមួយនឹងការសម្តែងរបាំជូនពរបែបប្រពៃណីខ្មែរប្រកបដោយភាពរីករាយហើយអ្នករាល់គ្នាបានអបអរសាទរការសម្ពោធជាថ្មីម្តងទៀត ជាមួយនឹងពិធីកាត់ខ្សែបូរដោយលោកស្រី Molly Fong លោកជំទាវ Tina Redshaw លោក Ko Sakami អគ្គនាយកទូទៅក្រុមហ៊ុនអ៊ីអនខេមបូឌា និងលោកស្រី Zai Rahman តំណាងមកពី The Shop Shop អាស៊ីប៉ាស៊ីហ្វិក។