Wolves វាយបកយកឈ្នះ Man City មិនគួអោយជឿ!!!…មានវីដេអូ

English Premier League ឈានចូលសប្តាហ៍ទី១៩ កាលពីយប់មិញ ដែលក្រុមចចក Wolves ត្រូវបើកទ្វាកីឡាដ្ឋានទទួលក្រុមភ្ញៀវ Man City ។

ការប្រកួតចាប់ផ្តើមបានត្រឹម១២នាទី កីឡាករ Ederson អ្នកចាំទីក្រុមMan city ទទួលបានកាតក្រហម ដោយបង្កកំហុសលើកីឡាករ Jota ។ ក្រុមមេឃខៀវ សល់ត្រឹមគ្នា១០ គ្រូសម្រាច់ចិត្តប្តូ Aguero ជំនួសដោយ Bravo អ្នកចំទីដៃទី២ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯកនៅតែបើកការនាំមុខទៅលើក្រុម ម្ចាស់ផ្ទះមុនដោយកីឡាករ Sterling ស៊ុតបាល់ពិន័យ១១ម៉ែត្រ ហើយគ្រាប់ទី២ ធ្វើបានដោយ Sterling ដ៏ដែលនៅនាទី ៥០ ។ក្រុមចចកបើកការវាយសម្រុក វិញខ្លាំង រហូតបានគ្រាប់បាល់នៅនាទី៥៥ បន្ទាប់ពី Jimenez រកគ្រាប់តាមស្មើរនៅនាទី៨២ ចុងក្រោយខ្សែការពារ Doherty បន្ថែម១គ្រាប់ ទៀតធ្វើក្រុម Wolves យកឈ្នះក្រុម Man City ៣-២ ។

ទស្សនាវីដេអូ៖

តារាស្រីវ័យ 16ឆ្នាំ Vanda ក្នុងរឿង Ip Man4: The Final

ក្នុងខ្សែរភាពយន្ដ Ip Man 4 ក្រៅពី Donnie Yen (កុំកុំ) តារាស្រីវ័យក្មេងម្នាក់ដែលទស្សនិកជន ប្រកដជាចាប់អារម្មណ៍ជាមួយសម្រស់ផូរផង់ និងទេពកុសលសម្ដែងរប​ស់នាង គឺ Vanda Margraf ដែលចូលរួមសម្ដែងក្នុងរឿង Ip Man 4: The Final ។ តាមរយៈ Oriental Daily ក្មេងស្រីវ័យ ១៦ឆ្នាំនេះដើរតួជា Yonah ដែលត្រូវជាកូនស្រីរបស់ Wan Zonghua ដែលជាប្រធានសមាគមចិន នៅអាមេរិច កើតនៅក្រុង San Francisco នាងតែងតែរងការធ្វើបាបពីសំណាក់ជនជាតិស្បែកស ដែលជាមិត្តរួមថ្នាក់របស់នាង។ ងាកមកជីវិតពិតវិញ តារាសម្ដែងទើបចូលប្រឡូករឿងដំបូងរបស់ខ្លួននេះ ជាកូនកាត់ចិន អាឡឺម៉ង់ ដែលមាន ម្ដាយជាជនជាតិចិន និងឳពុក ជាជនជាតិអាឡឺម៉ង់ ចង់ដឹងសាច់រឿងច្បាស់ ទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយ​ន្ដ ដែលកំពុងចាក់ផ្សាយ។

ឥឡូវយើងមកមើលសម្រស់ក្រៅឆាករបស់ Yonah ទាំងអស់គ្នា

សត្វទាំង១០ ដែលមានអាយុខ្លីជាងគេលើពិភពលោក

ជីវិតវែង ឬខ្លី គ្រប់យ៉ាងជាច្បាប់ធម្មជាតិ

ឥឡូវ យើងមកមើលសត្វដែលមានជីវិតខ្លីជាងគេបំផុតលើពិលោកយើងវិញ តើអ្នកស្គាល់សត្វអ្វីខ្លះ ក្នុងចំណោមសត្វទាំងអស់នេះ
តោះ ទៅមើលទាំងអស់គ្នា។

1. MAYFLY (24HOURS)

Mayfly ជាសត្វមានជីវិតខ្លីបំផុតនៅលើផែនដីដោយវាមានអាយុកាលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ និងបញ្ចប់វដ្តជីវិតក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីកំណើត។ ក្នុងរយៈពេលដ៏ខ្លីនេះវាគ្រាន់តែបន្តពូជនិងងាប់ភ្លាមៗ ទៅវិញ Mayfly ខ្លះរស់មិនដល់២៤ម៉ោងផង យូរណាស់
ពី៨ទៅ១០ម៉ោងប៉ុណ្ណោះ។ តែកុំឆ្ងល់ថាវាកើតមកធ្វើអី អាយុនេះគឺរាប់ត្រឹមពេលវាដុះស្លាបតែប៉ុននោះ(ជាប្រភេទដង្កូវរស់ក្នុងទឹក ស្រដៀងមេអំបៅ) ។

2. GASTROTRICH (3DAYS)

សារពាង្គកាយសមុទ្រដ៏តូចនេះមានអាយុកាលរស់នៅត្រឹមតែ ៣ ថ្ងៃ ក្នុងរយៈពេលនេះ ភាគច្រើនរស់នៅ និងចំណាយពេលហែលតាមខ្សែទឹក។ Gastrotrich មានប្រវែងត្រឹមតែ 3mm និងមានខ្លួនថ្លា។ សត្វមានមួយ នេះមានទាំងសរីរាង្គបន្តពូជទាំងញី និងឈ្មោលនៅក្នុងខ្លួនតែមួយ។

3. DRONE ANT (3WEEKS)

ជាប្រភេទ ស្រមោចដែលមានអាយុកាល ប្រហែល ៣សប្តាហ៍ ក្នុងរយៈពេលនេះ តួនាទីរបស់ពួកវា គឺធ្វើការបង្កកំណើតជាមួយមេស្រមោចស្រី(queen) ក្រោយពីការរួមសង្វាសចប់ DRONE ANT ក៏ត្រូវដល់ពេលដែលត្រូវស្លាប់ដែរ(មិនមែនស្លាប់លើបង្គងទេ ជាច្បាប់ធម្មជាតិ)។

4. HOUSE FLY (4WEEKS)

សត្វដែលគ្រប់គ្នាស្អប់ អ្នកតែងតែឃើញរុយ ហើរទៅមកៗ នៅកុ្នងផ្ទះរបស់អ្នក ហើយតែងតែដេញវៃ ឬយកជ័រស្អិតដើម្បីចាប់វា តែតាមពិតជីវិតគ្នាកំសត់ខ្លាំងណាស់  តែអ្នកមានដឹងឬអត់ថាវាជាសត្វមួយប្រភេទដែលស្ថិតក្នុងចំណោមសត្វដែលមានអាយុខ្លីបំផុតលើពិភពលោក? វាមានអាយុកាលតែ៤សប្តាហ៍ប៉ុន្នោះ ឈប់តាមសម្លាប់គ្នាទៀតទៅ។ តែក្នុងរយះពេលនៃជីវិតដ៏ខ្លីនេះ រុយញីអាចបង្កកំណើតបាន ១០០០ពង ពុំមានរដូវកាលសម្រាប់បង្កកំណើតនោះទេ វាអាចបង្កកំណើតបានគ្រប់រដូវដូចមនុស្សដែរ ហើយ រុយញឺអាចបង្កកំណើតតែម្ដងប៉ុណ្ណោះក្នុងមួយជិវិតរបស់វា។

 

5. DRAGONFLY(4WEEKS)

កន្ទុំរុយ ជាពពួកសត្វល្អិតមួយប្រភេទដែល មានរូបរាងស្រដៀងទៅនិងឧតម្តភាគចក្រ អញ្ចឹងដែរ  ជីវិតរបស់វាក៏មិនវែងនោះដែរ គឺអាចរស់បានត្រឹមតែ ៤ខែប៉ុណ្ណោះឯង។  ត្បិតតែយើងឃើញថាអាយុកាលវាប្រហែល រុយក៏ពិតមែន តែការពិតមិនដល់៤ខែនោះទេ ដោយសារវាជាចំណីដ៏មានឱជារសសម្រាប់ប្រភេទសត្វព្រៃមួយចំនួនដែលស៊ីសត្វល្អិតជាអាហារ មិនបាច់រៀបរាប់ថាសត្វអ្វីទេប្រហែលអ្នកអានទាំងអស់គ្នាដឹងហើយ។

6. HOUSE MOUSE (1YEAR)

ក្រឡេកទៅមើលកណ្ដុរវិញ មិនខុសពីសត្វរុយទេ វាត្រូវប្រឈមខ្លាំងជាមួយអ្នករស់នៅជុំវិញខ្លួនពិសេសគឺមនុស្សតែម្ដង បើមិនជាប់ជ័រស្អិត ក៏ត្រូវគេវៃ ឬបំពុលសម្លាប់ចោលដែរ ពិតជាគួរឲ្យអាណិតណាស់។ ជាទូទៅអាយុកាលរបស់វា គឺអាចរស់នៅបានមួយឆ្នាំ តែកម្រនិងមានកណ្ដុរណាអាចរស់ដល់អាយុនេះណាស់ ក៏ព្រោះតែវាជាសត្វគេគ្រប់គ្នាតាមប្រមាញ់។ ត្បិតតែមានសម្លាប់រង្គាលស្ទើរគ្រប់ផ្ទះ គ្រប់ទីកន្លែង តែកំណើននៃការកកើតរបស់វាមិនថយចុះនោះទេ វាត្រូវបានជាប់ជាប្រភេទថនិកសត្វដែលធំធាត់និងកើនឡើងលឿនបំផុតនៅលើពិភពលោក។

7. CHAMELEON (1YEAR)

ជាប្រភេទបង្គួយមានពណ៌ស្រស់ឆើតគួរឲ្យស្រលាញ់ វាត្រូវបានគេរកឃើញនៅទូទាំងពិភពលោក ទាំងតំបន់អាកាសធាតុត្រូពិច និងអាកាសធាតុក្ដៅ។​ pANTHER ជាប្រភេទបង្គួយមួយប្រភេទដែលស្ថិតក្នុងចំណោមល្មូនដែលមានអាយុខ្លីជាងគេ វាអាចរស់នៅបានមួយឆ្នាំ តែវាធំធាត់លឿនបំផុតក្នុងរយះពេលនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ បង្គួយជំនាន់មុននឹងត្រូវងាប់ មុនពេលដែលកូនចៅជំនាន់ក្រោយញាស់ចេញពីពង ដែលធ្វើឲ្យចំនួននៃបង្គួយប្រភេទនេះមានចំនួនថេរ។  មួយចំនុចទៀតដែលពិសេស គឺមានសមត្ថភាពផ្លាសប្ដូរពណ៌ស្បែករបស់ខ្លួនបាន ដើម្បីលាក់ខ្លួនឬរកចំណី តម្រូវទៅតាមទីកន្លែងដែលវារស់នៅ។

8. MOSQUITOFISH (2YEARS)

ត្រីនេះមានដើមកំណើតនៅសហរដ្ឋអាមេរិកហើយរស់នៅក្នុងទឹកប្រៃនិងទឹកសាប ប៉ុន្តែមានអាយុកាលខុសគ្នាទៅតាមទីកន្លែង នីមួយៗ។ ជាធម្មតាវាអាចរស់បាន២ឆ្នាំ ប៉ុន្ដែជិវិតរបស់វានៅក្នុងទឹកសាប គឺមានរយៈពេលយូរជាងទឹកប្រៃ។

9. GUINEA PIG (4YEAR)

ជ្រូក PUINEA ជាប្រភេទសត្វចិញ្ចឹមដ៍ពេញនិយមមួយនៅលើពិភពលោក វាមិនដូចទៅហ្នឹងអ្វីដែលយើងបានហៅវាថាជាជ្រូកនោះទេ ដោយវាគ្មានជាប់សាច់ឈាម សែស្រឡាយជាមួយនិងសត្វជ្រូកទូទៅឡើយ។ មានដើមកំណើតចេញពីអាហ្វ្រិចខាងត្បូង អាយុកាលរបស់វាគឺ៤ឆ្នាំ ប៉ុន្តែធម្មតាមិនអាចរស់បានយូរយ៉ាងនេះទេ។ ពួកវាងាយឆ្លងនៅជម្ងឺផ្សេងៗ ហើយពុំចេញរោគសញ្ញាអ្វីឡើយ នៅពេលដែលយើងដឹង គឺយឺតពេលទៅហើយ។

10. DOMESTIC RABBIT (8-10YEARS)

ជាសត្វចុងក្រោយក្នុងចំណោមសត្វទាំង១០ដែលមានអាយុកាលខ្លីបំផុត វាអាចរស់នៅបាន ៨ទៅ១០ឆ្នាំ  ប្រសិនបើវារស់នៅក្នុងព្រៃ ទន្សាយជាសត្វដែលងាយប្រម៉ាញ់ ពិសេសពីពពួកពស់ និងសត្វស្លាបផ្សេងៗ។

តើអ្នកធ្លាប់បានអង្កេតមើលជិវិតរបស់ប្រភេទសត្វទាំងនេះទេ?  ហើយធ្លាប់ឆ្ងល់ទេថាម្ដេចបានជាជិវិតពួកវាខ្លីយ៉ាងនេះ? ចំពោះសត្វទាំងវាត្បិតតែរស់មិនបានយូរតែវាបានវិវត្តន៍ខ្លួន​ ក្នុងការបង្កកំណើតដើម្បីធានាបាន កុំឲ្យបាត់បង់អំបូររបស់ខ្លួន។ វាព្យាយាមស្វែងរកន័យជីវិតឲ្យខ្លួនឯង  ដូច្នេះហើយ យើងដែលជាមនុស្ស មានអាយុ មានខួរក្បាល បញ្ញាល្អប្រសើរ ត្រូវគិតឲ្យបានដិតដល់មុននិងធ្វើអ្វីមួយ ដើម្បីខ្លួនឯង ជាតិសាសន៍​និងមនុស្សជាតិទាំងមូល។

អត្ថបទ: Andre
Resource: https://earthnworld.com

ក្លឹបភ្នំពេញក្រោនប្រកាសកីឡាករ៥នាក់ចូលឈុតធំក្នុងនោះមាន៤នាក់មកពីខេត្តកំពុងស្ពឺ…

ថ្មីៗនេះក្លឹបភ្នំពេញក្រោនបានប្រកាសរផ្តល់កិច្ចសន្យាកីឡាករអាជីពដល់យុវជនចំនួន៥នាក់រួមមាន ពៅ គីមណាន់ វ័យ១៩ឆ្នាំ, ឃុន សុខម៉េង វ័យ១៩ឆ្នាំ, អ៉ីម សំអូន វ័យ២០ឆ្នាំ និងណុប សុផានុ វ័យ១៩ឆ្នាំ មានប្រភពមកពីខេត្តកំពង់ស្ពឺ ខណៈយុវជនម្នាក់ទៀត សំណាង រិទ្ធី វ័យ១៩ឆ្នាំ លេងក្នុងតំណែងខ្សែប្រយុទ្ធកណ្តាល។

 

 

កីឡាករ៤រូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ជាមួយក្រុមពាក់កណ្តាលអាជីព នៅខេត្តកំណើតជាមួយក្លិប Kompong Speu United ចាប់តាំងពីឆ្នាំ២០១៧ ខណៈ រិទ្ធី ជាកីឡាករផ្សេងម្នាក់ទៀតត្រូវបានជ្រើសរើស និងធ្លាប់បង្ហាញខ្លួន នៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ជាមួយក្លិប CMAC FC មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Smart RSN ។

 

កីឡាករទាំង៥រូបនេះ សុទ្ធតែត្រូវបានលោក ស៊ុំ វណ្ណា បញ្ចូលឈ្មោះទៅកាន់ ក្រុមធំភ្នំពេញក្រោន សម្រាប់ត្រៀមការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០។

 

មុនកីឡាករ Lukaku ផ្លាស់មកលេងនៅអ៊ីតាលី Ronaldo បានប្រាប់គាត់ថា…….

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកRomelu Lukaku បានផ្តល់បទសម្ភាសន៍ដល់កាសែតញូវយ៉កថែមស៍នៅថ្ងៃច័ន្ទនេះ ដែលក្នុងនោះលោកបានផ្តល់មតិយោបល់ របស់លោកលើការលេងនៅក្របខណ្ឌ Serie A បើប្រៀបធៀបនឹងការលេងនៅក្របខ័ណ្ឌ Premier League  ។

គាត់បានប្រាប់កាសែតថា៖ « គាត់ [Ronaldo] បានប្រាប់ខ្ញុំថា នេះជាលីហ្គដែលមានប្រព័ន្ធការពារខ្លាំងបំផុតនៅលើពិភពលោក។ គាត់បាននិយាយថា គាត់អាចរកគ្រាប់បាល់បានគ្រប់ទីកន្លែង ប៉ុន្តែនេះគឺជាកន្លែងពិបាកបំផុតក្នុងការធ្វើវា ហើយប្រសិនបើ Cristiano Ronaldo គិតថា វាពិបាកទៅហើយនោះ វាពិតជាពិបាកមែន » ។

ទោះជាយ៉ាងណាក៍ដោយ បច្ចុប្បន្ន កីឡាករ Lukaku រកបាន១២គ្រាប់ហើយស្រប់ពេល Ronaldo រកបាន១០គ្រាប់ បើគិតត្រឹមសប្តាហ៍ទី១៧ ក្នុងក្របខណ្ឌអ៊ីតាលី Serei A ។

មិចចឹង!!! Honda ចែកផ្លូវគ្នាជាមួយក្លឹបនៅហូឡង់ក្រោយលេងបានត្រឹមតែ២ប្រកួត-មានវីដេអូ

ខ្សែបម្រើប្រយុទ្ធជប៉ុន Keisuke Honda បានប្រកាសចេញពីក្លិប Vitesse នៃលីគកំពូលហូឡង់ ក្រោយលេងបានត្រឹមជិតពីរខែ​ នេះបើយោងទៅតាមការផុសនៅលើបណ្តាញសង្គម Twitter ផ្លូវការណ៍របស់គាត់ ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា ការចូលរួមជាមួយក្លឹប Vitesse គឺដើម្បីជួយកែប្រែស្ថានភាពឲ្យប្រសើរ តែនៅតែមិនទាន់បានល្អ ដូច្នេះក៏សម្រេចចិត្តចេញតែម្ដង ៕

ទស្សនាវីដេអូ៖

អីយ៉ាស់!!! លេចធ្លាយកូនពៅ Note Series, Galaxy Note 10 Lite

ដូចដែលអ្នកបានដឹងមកហើយថា Samsung      បានបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគែ        Galaxy Note 10   និង Galaxy Note 10 Plus កាលពីខែសីហា កន្លងទៅ ខណៈពេលដែលកូនពៅជំនាន់ថ្មីសម្រាប់ត្រកូល S Series   កំពុងតែបែកធ្លាយព័ត៌មានបណ្ដើរៗនោះ    ស្រាប់តែពេលនេះ មានការលេចចេញនៅកូនពៅរបស់ត្រូវកូល Note កម្រិតមធ្យមមួយទៀត គឺ Galaxy Note 10 Lite។  វាជាការចំណុចមួយទាក់ទាញដែរសម្រាប់បងប្អូនដែលជា ហ្វេនរបស់សេរ៊ីណូតសម្រាប់ការជាវយកមកប្រើប្រាស់ នៅទូរស័៍ព្ទកម្រិតថវិកាមួយនេះ។ វាត្រូវបានរំពឹងថានឹងចេញលក់ជាផ្លូវការ នៅខែក្រោយនេះហើយ។

យោងតាមការចេញផ្សាយរបស់ WinFuture, Galaxy Note 10 Lite និងបំពាក់នូវមកជាមួយនូវអេក្រង់ 6.7-inch full HD+(1080 x 2400 pixels)  ប្រភេទអេក្រង់  HDR AMOLED    ជាមួយកាមេរ៉ាប្រជ្រុយដូចទៅហ្នឹងរៀមច្បងរបស់ខ្លួនដែរ។    ទូរស័ព្ទនេះភ្ជាប់មកជាមួយនិងប្រតិបត្តិការ កម្មវិធីជំនាន់ថ្មី Android 10   ដែលមានស្រាប់ជាមួយផ្ទៃស្បែក One IU 2.0 ដើរដោយបន្ទះឈីប Exynos 9810, 2.7GHz, RAM 6GB អង្គទំហំផ្ទុកទិន្នន័យ 128GB( អាចបន្ថែមក្រៅបានរហូតដល់ 512GB)។
ភ្ជាប់មកជាមួយកាមេរ៉ាង 3  មានរាងចតុកោណនៅខាងក្រោយ ដោយកាមេរ៉ាមេ ទំហំ 12-Megapixel, f/1.7 កាមេរ៉ាទី 2   12-megapixel​ ជាប្រភេទ ultra-wide angle, f/2.2 lens  និងចុងក្រោយគឺកាមេរ៉ាទំហំ 12-megapixel   ជាប្រភេទ  telephoto  ដែលជួយគាំទ្រដល់ការថត  Optical Zoom​  2ដង   ចំណែកឯកាមេរ៉ាមុខវិញ ទំហំ ​32-megapixel, f/2.0។    ការមេរ៉ារបស់ត្រកូលណូតនេះ   អាចថតវីដេអូនបានកម្រឹត 4K, 60fps និង ប្រភេទ ultra-slow motion ផងដែរ។    Galaxy Note 10 Lite ផ្ទុកថាមពលថ្ម4500mAh    គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន25W  និងមិនបោះបង់ចោលនូវរន្ធដោតកាស 3.5mm ដូច Note 10 និង Note 10 Plus នោះទេ។

ចំពោះតម្លៃវិញ ប្រហាក់ប្រហែល 600អឺរ៉ូ ទាំងលក្ខណៈសម្បត្តិ និងតម្លៃ ដើម្បីឲ្យកាន់តែច្បាស់មានតែចាំអ៊ុតមើលទាំងអស់គ្នា្ននៅខែក្រោយ ។

អត្ថបទ : Andre

Resource: gadgets.ndtv.com

Chefchaouen គុជខៀវរបស់ម៉ារ៉ុក

ប្រសិនបើអ្នក ជាអ្នកប្រើប្រាស់បណ្ដាញសង្គម Pinterest ឬក៏ Instagram អ្នកប្រហែលជាធ្លាប់បានឃើញ បានដឹងអំពីទីក្រុងពណ៌ខៀវដ៍ល្បីរបស់ប្រទេស ម៉ារ៉ុក ហើយ Chefchaouen (ស្សឺសាវវិន), ដែលគេតែងតែហៅថា  គុជខៀវរបស់ម៉ារ៉ុក (The Blue Pearl of Morocco)។


ចាប់ផ្ដើមកសាងដំបូងនៅឆ្នាំ1471 ទីក្រុងនេះធម្មតាទេ រហូតដល់ឆ្នាំ1492 នៅពេលដែលជនជាតិយូដា ភៀសមកស្នាក់អាស្រ័យនៅទីនេះ ក៏បានពាំនាំយកមកជាមួយនូវការគូរពណ៌អគារទៅជាពណ៌ខៀវនេះឡើង។ កន្លះសហស្សវត្សរ៍ក្រោយមក ប្រពៃណីគូរពណ៌នេះនៅតែបន្តធ្វើឡើងក្នុងទីក្រុងចាស់មួយនេះ រហូតដល់ក្លាយជាទីលេចធ្លោមួយសម្រាប់ទេសចរ និងគោលដៅទិញអីវ៉ាន់របស់មនុស្សគ្រប់គ្នា។ គ្រប់គ្នាដែលស្រលាញ់ពណ៌ខៀវ ច្បាស់ជាដកចិត្តមិនរួចពីទីក្រុងដ៍ស្រស់ស្អាតនេះទេ ពិសេសអ្នកចូលចិត្តថតរូប មិនមែនខៀវបែបមួយផ្លូវ ឬមួយផ្នែកនោះទេ គឺខៀវមួយទីក្រុងតែម្ដង

ឥឡូវតោះ ទៅមើលទិដ្ឋភាពទីក្រុង ពណ៌មេឃមួយនេះ ហើយ Mention ដៃគូរបស់អ្នកឲ្យជូនទៅលេងផងណា

សូមទស្សនា វីដេអូខាងក្រោម៖

អត្ថបទ: Andre

 

 

 

 

Liverpool ឈ្នះជើងឯក FIFA CLUB WORLD CUP ជាលើកដំបូង-មានវីដេអូ

ក្រុមមកពីអង់គ្លេសហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯក FIFA Club World Cup ឆ្នាំ២០១៩ ក្រោយយកឈ្នះក្រុមមកពីប៉ែកឡាទីន Flamengo ដោយលទ្ធផល១-០ ។

ការប្រកួតនេះធ្វើឡើងនៅប្រទេសកាតា​ ក្រុមទាំងពីមានភាពស្វិតស្វាងជាខ្លាំង ដោយ៩០នាទីពេញមិនមានក្រុមណាអាចស៊ុតចូលគ្នានោះទេ ពោលគឺ០-០  កាប្រកួតតម្រូវអោយថែមម៉ោង ១៥នាទីពីដង ។ ចូលដល់ការថែមម៉ោង១៥នាទីលើកទី១ លេងបាន៩នាទីកីឡាករ Firmino ស៊ុតចូលមួយគ្រាប់ ធ្វើអោយយកឈ្នះ ក្រុម Flamengo ១-០ ។

មានវីដេអូ៖

https://www.youtube.com/watch?v=ueWZj_6HOeI

ញាក់សាច់!!! MSG ស៊ុតដូចព្យុះ-មានវីដេអូ

ការប្រកួតលីគនៅអេស្ប៉ាញក្នុងក្របខណ្ឌ LaLiga យប់មិនមិញក្រុមអ្នកមានបុណ្យ Barcelona បានបើកទ្វាកីឡាដ្ឋានរបស់ខ្លួនទទួលភ្ញៀវក្រុម Alaves ក្នុងជំនួបសប្តាហ៍ទី១៨ ។

ការប្រកួតចាប់ផ្តើមបាន១៤នាទី ក្រុមម្ចាស់ផ្ទះបើកការនាំមុខទៅលើក្រុមភ្ញៀវ ១គ្រាប់ដោយការស៊ុតយ៉ាងស្អាតពីកីឡាករ Griezmann ដែលជា បញ្ជូលបាល់ពី Luis Suarez ៕ គ្រាប់បាល់ទី២ធ្វើបានដោយកីឡាករ Vidal ដែលជាការបញ្ជូលពី Luis Suarez ដូចគ្នា ។ ចូលដល់តង់ទី២ បាន១០នាទីក្រុមភ្ញៀវបានរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ក្នុងនាទីទី៥៦ មុននិង Messi ស៊ុតថែម១គ្រាប់ទៀតក្នុងនាទីទី៦៩ ៕ គ្រាប់បាល់ចុងក្រោយ ធ្វើបានដោយកីឡាករ Suarez ដែលជាបាល់ពិន័យ១១មែត្រ ។

គួរបញ្ជក់ថាក្រុម Barcelona បច្ចុប្បន្នឈរនៅកំពូលតារា Laliga មាន៣៩ពិន្ទុរ ដែលតាមពីក្រោយដោយក្រុមស្តេចស Real Madrid ។

មានវីដេអូ៖

https://www.youtube.com/watch?v=zFGIoWufCtU