សៀង ចន្ធា៖ មានហេតុផលបីយ៉ាងដែលខ្ញុំចូលរួមជាមួយក្លឹបបឹងកេត…

កីឡាករជម្រើសជាតិកម្ពុជា សៀង ចន្ធា បានបង្ហាញទម្រង់លេងល្អមែនទែនសម្រាប់ឆ្នាំនេះ ជាក់ស្តែងនៅក្នុងឈុតជម្រើសជាតិគាត់បានចូលលេងក្នុងពានរង្វាន់ជាច្រើនដូចជា U18, U19, U22, និងឈុតធំជាដើម ។

កាលពីថ្ងៃទី២៨ ធ្នូ២០១៩ ក្នុងសន្និសីទសាព័ត៌មាន កីឡាករវ័យក្មេងបាននិយាយថា មានហេតុផលបីយ៉ាងដែលជម្រុញអោយខ្លួនចូលរួមជាមួយក្លឹបបឹកកេតគឺ៖

១. ក្លឹបបឹងកេតគឺជាក្លឹបល្អ

២. ក្លឹបនេះមានកីឡាករល្អៗច្រើន មានការប្រកួតប្រជែងខ្ពស់

៣. ក្លឹបបឹងកេតជាក្លឹបដែលខ្ញុំស្រលាញ់ ។

 

គួបញ្ជាក់ផងដែរថា កីឡាករដែលមានដើមកំណើតមកពីខេត្តកោះកុងរូបនេះបានចូលរួមជាមួយក្លឹបបឹងកេតហើយ ក្រោយពីផុតអាយុនៅសាលាបាល់ទាត់ជាតិទន្លេបាទី ។​​