AFF Suzuki Cup ឆ្នាំ២០២០​ ប្រកាសកាលបរិច្ឆេទប្រកួតជាផ្លូវការហើយ…

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( The ASEAN Football Federation ) បានធ្វើការប្រកាសពីកាលបរិច្ឆេទនៃការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ​( 2020 AFF Suzuki Cup ) ឆ្នាំ២០២០ ជាផ្លូវការ នេះបើយោងតាមសេចក្ដីរាយការណ៍ ។

សេចក្ដីរាយការណ៍ដដែលបានបង្ហាញឲ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ​( 2020 AFF Suzuki Cup ) នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបន្តរហូតដល់ចុងខែធ្នូ ថ្ងៃទី៣១។

ចំពោះការប្រកួតឆ្នាំ២០២០ គឺនឹងបន្តធ្វើដូចគ្នាទៅនឹងឆ្នាំ២០១៨ ដែលមានក្រុមកំពូលទាំង១០ មកពីអាស៊ាន បែងចែកចេញជា ២ពូល ហើយនឹងប្រកួតតទល់គ្នា ២ប្រកួតក្រៅដី ២ប្រកួតក្នុងដី ប៉ុន្តែក៏មានការប្រកួតជម្រុះ៕