សោកស្តាយ!!! ក្រុមភ្នំពេញក្រោនចាញ់ក្រុមមកពីម៉ាឡេស៊ីក្នុងពានរង្វាន់មិត្តភាព​ Smart RSN Cup 2020

ភ្នំពេញ៖ ក្លឹបភ្នំពេញក្រោនបានបើកកីឡាដ្ឋាន Smart RSN Stadium ទទួលស្វាគមន៍ភ្លៀវមកពីម៉ាឡេស៊ីគឺក្រុម Kedah FA ក្នុងជួបពានរង្វាន់មិត្តភាព Smart RSN Cup 2020 ។

គូនេះពិតជាជក់ចិត្តមែនទែន ក្រុមទាំងពីមានការវាយសម្រុកគ្នាខ្លាំងប៉ុន្តែក្នុងតង់ទី១បញ្ជប់ទៅដោយលទ្ធផល០-០ ។  ចូលដល់តង់ទី២នាទីទី៦៧ក្រុម Kedah FA បើកការនាំមុខ

ទៅលើកក្រុមភ្នំពេញក្រោន១គ្រាប់ស៊ុតដោយកីឡាករ Kipre Tchetche ហើយក៏បន្ថែមគ្រាប់ទី២ នាទីទី៧៦ តែក្រុមសង្ហក្រហមក៏បានវាយបកបានមួយគ្រាប់វិញដែរក្នុងចុងតង់ ស៊ុតដោយកីឡាករ លឹម ពិសុដ្ឋ ។ ចប់ការប្រកួត ភ្នំពេញក្រោន ១-២ Kedah FA ៕

សម្រាប់ពានរង្វាន់មិត្តភាព Smart RSN Cup 2020 នេះ មាន៣ក្រុមចូលរួមប្រកួតក្នុងនោះមាន ក្រុមភ្នំពេញក្រោន ក្រុមអង្គរថាយហ្គ័រ និង ក្រុមKedah FA ។

ក្តៅៗ!!! TV5 បង្កើតពានរង្វាន់មិត្តភាពមួយដែលមានក្លឹប៤ក្នុងស្រុកចូលរួមប្រកួត

ស្ថានីយទូរទស្សន៍កងយោធពលខេនមរភូមិន្ទ​ បានសហការជាមួយក្លឹបក្រសួងការពារជាតិ រួមគ្នាបង្កើតពានរង្វាន់ TV5 Pre Season Championship 2020 ដែលនិងចាប់ផ្តើមប្រកួត នាពាក់កណ្តាលខែមករា​នេះ ដោយមាន៤ក្លឹបចូលរួម ដូចជា៖ ក្លឹបក្រសួងការពារជាតិ ក្លឹបសូលទីឡូអង្គរ ណាហ្គាវើលដ៍ និងអាស៊ីរ៉ុបយូណាយធីត  ។

ការប្រកួតនិងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់១៨ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋានស្តាតចាស់ ៕ សម្រាប់រូបមន្តនៃការប្រកួតមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ហើយការប្រកួតពាននេះ ដែរពុំមានលក់សំបុត្រនោះទេ គឺមានន័យថាចូលទស្សនាដោយសេរី ។