មិនគួអោយជឿ!! ជប៉ុនត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០២០ …..

ក្រុមសាម៉ូរ៉ៃជប៉ុនមានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់រងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីប្រទេសថៃកាលពីថ្ងៃអាទិត្យ ដោយក្រុមស៊ីរីអាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០២០ ។

បន្ទាប់ពីក្រុមស៊ីរីបាននាំមុខនៅនាទីទី ៩ នៅឯពហុកីឡដ្ឋាន Thammasat តាមរយៈបាល់ពិន័យ ១១ ម៉ែត្រដោយកីឡាករ Abd Al-Rahman Barakat ហើយជប៉ុនក៏បានរកគ្រាប់ តាមស្មើរវិញនៅពេលដែល Yuki Soma ស៊ុតចូលនៅនាទីទី ៣០ ។ ខណៈដែលកីឡាករ Alaa Aldin Dali ក្រុមស៊ីរីបានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី ៨៨ ដើម្បីឈ្នះការប្រកួតនេះ ។

លទ្ធផលរួមជាមួយនឹងការចាញ់អារ៉ាប៊ីសាអូឌីត ២-១ កាលពីថ្ងៃព្រហស្បតិ៍មានន័យថាជប៉ុនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល B ហើយមិនអាចឈានដល់វគ្គបន្តនោះទេ បើទោះបីសល់១ប្រកួតក្តី ។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ វាពិបាកណាស់ ដែលថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ ២០២០ នៅចុងឆ្នាំនេះ ។