មុនកីឡាករ Lukaku ផ្លាស់មកលេងនៅអ៊ីតាលី Ronaldo បានប្រាប់គាត់ថា…….

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកRomelu Lukaku បានផ្តល់បទសម្ភាសន៍ដល់កាសែតញូវយ៉កថែមស៍នៅថ្ងៃច័ន្ទនេះ ដែលក្នុងនោះលោកបានផ្តល់មតិយោបល់ របស់លោកលើការលេងនៅក្របខណ្ឌ Serie A បើប្រៀបធៀបនឹងការលេងនៅក្របខ័ណ្ឌ Premier League  ។

គាត់បានប្រាប់កាសែតថា៖ « គាត់ [Ronaldo] បានប្រាប់ខ្ញុំថា នេះជាលីហ្គដែលមានប្រព័ន្ធការពារខ្លាំងបំផុតនៅលើពិភពលោក។ គាត់បាននិយាយថា គាត់អាចរកគ្រាប់បាល់បានគ្រប់ទីកន្លែង ប៉ុន្តែនេះគឺជាកន្លែងពិបាកបំផុតក្នុងការធ្វើវា ហើយប្រសិនបើ Cristiano Ronaldo គិតថា វាពិបាកទៅហើយនោះ វាពិតជាពិបាកមែន » ។

ទោះជាយ៉ាងណាក៍ដោយ បច្ចុប្បន្ន កីឡាករ Lukaku រកបាន១២គ្រាប់ហើយស្រប់ពេល Ronaldo រកបាន១០គ្រាប់ បើគិតត្រឹមសប្តាហ៍ទី១៧ ក្នុងក្របខណ្ឌអ៊ីតាលី Serei A ។