ក្លឹបភ្នំពេញក្រោនប្រកាសកីឡាករ៥នាក់ចូលឈុតធំក្នុងនោះមាន៤នាក់មកពីខេត្តកំពុងស្ពឺ…

ថ្មីៗនេះក្លឹបភ្នំពេញក្រោនបានប្រកាសរផ្តល់កិច្ចសន្យាកីឡាករអាជីពដល់យុវជនចំនួន៥នាក់រួមមាន ពៅ គីមណាន់ វ័យ១៩ឆ្នាំ, ឃុន សុខម៉េង វ័យ១៩ឆ្នាំ, អ៉ីម សំអូន វ័យ២០ឆ្នាំ និងណុប សុផានុ វ័យ១៩ឆ្នាំ មានប្រភពមកពីខេត្តកំពង់ស្ពឺ ខណៈយុវជនម្នាក់ទៀត សំណាង រិទ្ធី វ័យ១៩ឆ្នាំ លេងក្នុងតំណែងខ្សែប្រយុទ្ធកណ្តាល។

 

 

កីឡាករ៤រូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ជាមួយក្រុមពាក់កណ្តាលអាជីព នៅខេត្តកំណើតជាមួយក្លិប Kompong Speu United ចាប់តាំងពីឆ្នាំ២០១៧ ខណៈ រិទ្ធី ជាកីឡាករផ្សេងម្នាក់ទៀតត្រូវបានជ្រើសរើស និងធ្លាប់បង្ហាញខ្លួន នៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ជាមួយក្លិប CMAC FC មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Smart RSN ។

 

កីឡាករទាំង៥រូបនេះ សុទ្ធតែត្រូវបានលោក ស៊ុំ វណ្ណា បញ្ចូលឈ្មោះទៅកាន់ ក្រុមធំភ្នំពេញក្រោន សម្រាប់ត្រៀមការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០។