គ្រូបង្វឹក Sporting ឆ្លើយតបពីការផ្ទេរ Bruno Fernandes ទៅ Manchester United

លោក Silas ត្រូវបានគេសួរអំពីអនាគតរបស់ Bruno Fernandes បន្ទាប់ពីទទួលបានជ័យជំនះ ៣-១ របស់ Sporting CP លើ Vitoria Setubal កាលពីថ្ងៃសៅរ៍។

លោក Silas ដែលជាគ្រូបង្វឹករបស់ Sporting CP បានបដិសេធថាតើមានកិច្ចព្រមព្រៀងមួយដែលអាចឱ្យ Bruno Fernandes ចាកចេញពីក្លឹបព័រទុយហ្កាល់ ចំពេលមាន ទំនាក់ទំនងជាមួយ Manchester United ដែរឬទេ ?

លោកស៊ីឡាសបានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួតថា“ ខ្ញុំមិនអាចធានានូវអ្វីទាំងនេះបានទេពីព្រោះខ្ញុំមិនដឹងទេ” ។ ខ្ញុំកំពុងគិតអំពីការប្រកួត នេះជាមួយ Benfica ហើយខ្ញុំកំពុងគិតអំពីការប្រើគាត់ [Bruno Fernandes] ។

Fernandes រកបាន ៨ គ្រាប់និង Assist ៧ដង​ ក្នុងលីគរដូវកាលនេះខណៈពេលដែលគាត់រកបាន ១៥ គ្រាប់គ្រប់ការប្រកួត ។

ក្រុមបីសាចក្រហមត្រៀមលុយទិញយកកីឡាករវ័យក្មេងពី Ajax

ក្លឹប Manchester United កំពុងតែធ្វើការចរចារនាំយកខ្សែបម្រើប្រយុទ្ធ Donny Van de Beek ពីទឹកដីហូឡង់មកកាន់ English Premier League ។

យោងទៅតាមសាព័ត៏មាន ESPN នៅអង់គ្លេសបានអោយដឹងថា អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer មានទំនុកចិត្តយ៉ាងខ្លាំងការទិញយក កីឡាករវ័យក្មេងរបស់ Ajax ក្នុងខែមករានេះ ។ ប៉ុន្តែសម្រាប់តម្លៃវិញគឺរហូតទៅដល់ 50លានអ៊ឺរ៉ូ ។

កីឡាករពីរូបត្រៀមចេញពី Spur ក្នុងខែមករានេះ….

ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងមានរដូវកាលមិនសូវល្អដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី ៦ នៃតារាង Premier League ដោយមាន៣០ពិន្ទុបន្ទាប់ពី២១ប្រកួតដែលមាន ៦ពិន្ទុនៅពីក្រោយក្រុមលេខ៤ Chelsea ។

នោះមិនមែនជាបញ្ហានោះទេដែល Spurs កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ខណៈដែលកីឡាករយ៉ាងតិច ២រូបគឺខ្សែបម្រើ Christian Eriksen និងខ្សែការពារ Vertonghen​ ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារៀងៗខ្លួន ហើយពួកគេប្រហែលជា ចង់ចាកចេញនៅខែមករានេះ ។

បើយោងតាមរបាយការណ៍ចុងក្រោយសម្រាប់គោលបំណង Spurs បានកំពុងទន្ទឹងរង់ចាំការចុះហត្ថលេខាទ្វេដងនៅក្នុងទីផ្សារ ដោះដូរកីឡាករ ពាក់កណ្តាលរដូវកាលដើម្បីខ្សែបម្រើឆ្នើមរបស់ក្រុម Rangers គឺកីឡាករ Eberechi Eze និងខ្សែការពារវ័យក្មេង    Nathan Ferguson របស់ West Bromwich Albion ថាជាកីឡាករដែលសាកសមបំផុតក្នុងការពង្រឹងក្រុម ។

ខ្លាំងបាត់!!! សៀង ចន្ធា ទទួលបានពានរង្វាន់ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា

ខ្សែប្រយុទ្ធ ជម្រើសជាតិកម្ពុជាវ័យក្មេង សៀង ចន្ធា បានក្លាយជាកីឡាករដែលឈ្នះពានរង្វាន់បុគ្គល៤ម្នាក់ឯងក្នុងឆ្នាំ២០១៩ នេះ ដោយពានរង្វាន់នេះត្រូវបានរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ។

រូបភាពពី បឹងកេត

ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ដែលធ្វើឡើងនៅសាលសន្និសិទចតុមុខ​ សៀង ចន្ធា​ ត្រូវបានគណៈកម្មការរៀបចំកាតប្រកួតបាលទាត់កម្ពុជា ប្រគល់ពាន់ដែលបានឈ្នះដូចជា៖

១. ពានកីឡាករដែលមានប្រជាប្រិយភាពជាងគេ ២០១៩

២. ខ្សែប្រយុទ្ធល្អជាងគេប្រចាំលីគកំពូលកម្ពុជា ២០១៩

៣. កីឡាលរវ័យក្មេងល្អជាងគេប្រចាំឆ្នាំ២០១៩

៤. កីឡាករល្អប្រចាំឆ្នាំ២០១៩ ។