ក្តៅៗ!!! TV5 បង្កើតពានរង្វាន់មិត្តភាពមួយដែលមានក្លឹប៤ក្នុងស្រុកចូលរួមប្រកួត

ស្ថានីយទូរទស្សន៍កងយោធពលខេនមរភូមិន្ទ​ បានសហការជាមួយក្លឹបក្រសួងការពារជាតិ រួមគ្នាបង្កើតពានរង្វាន់ TV5 Pre Season Championship 2020 ដែលនិងចាប់ផ្តើមប្រកួត នាពាក់កណ្តាលខែមករា​នេះ ដោយមាន៤ក្លឹបចូលរួម ដូចជា៖ ក្លឹបក្រសួងការពារជាតិ ក្លឹបសូលទីឡូអង្គរ ណាហ្គាវើលដ៍ និងអាស៊ីរ៉ុបយូណាយធីត  ។

ការប្រកួតនិងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់១៨ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋានស្តាតចាស់ ៕ សម្រាប់រូបមន្តនៃការប្រកួតមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ហើយការប្រកួតពាននេះ ដែរពុំមានលក់សំបុត្រនោះទេ គឺមានន័យថាចូលទស្សនាដោយសេរី ។