អុញនោះ!!! UEFA ត្រូវបានគេចោទប្រកាន់ថាជួយអោយ Ronaldo មានឈ្មោះក្នុងក្រុមកីឡាករ១១នាក់ល្អប្រចាំឆ្នំា២០១៩

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបសេះបង្កង់ កីឡាករ Cristiano Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមពីររូបក្នុងមួយទសវត្សចុងក្រោយនេះជាមួយនឹងកីឡាករ Lionel Messi របស់ក្រុម FC Barcelona ។

ទោះយ៉ាងណារបាយការណ៍នាពេលថ្មីៗនេះដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបង្ហាញថាអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះទទួលបានកេរ្ដិ៍ ឈ្មោះល្បីល្បាញ បើទោះបីជាទទួលបានសម្លេងគាំទ្រតិចជាងមុន សម្រាប់តំណែង​នៅក្នុង UEFA Supporters’ Team of the Year 2019 ក៏ដោយ ។

របាយការណ៍ដដែល បានបញ្ជាក់ថាបុរសវ័យ ៣៤ ឆ្នាំរូបនេះមិនអាចបង្កើតចំណុចលេចធ្លោនៅក្នុងកម្មវិធី XI បានឡើយដោយទទួលបានការគាំទ្រតិចជាង Sadio Mane របស់ Liverpool, Messi របស់ Barca និង Robert Lewandowski របស់ក្លិប Bayern Munich ។ ហេតុដូច្នេះហើយ UEFA ត្រូវបានគេចោទប្រកាន់ថាបានទម្លាក់កីឡាកររបស់ក្រុមតោខៀវ Chelsea គឺកីឡាករ N’Golo Kantéដើម្បីរកកន្លែងអោយ Ronaldo ។ មិនត្រឹមតែប៉ុណ្ណឹងទេ UEFA ក៏ត្រូវផ្លាស់ប្តូរទម្រង់លេងពី ៤-៣-៣ ដល់ ៤-២-៤ ដើម្បីឱ្យសមជាមួយកីឡាករ Ronaldo ជាមួយកីឡាករប្រយុទ្ធ ៣ នាក់ផ្សេងទៀត ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះបានបង្ហាញទំរង់មិនទាន់សូវល្អទេ យោងទៅតាមស្តង់ដារខ្ពស់ផ្ទាល់ខ្លួនសម្រាប់ការលេងអោយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Turin ក្នុងរដូវកាល ២០១៨-១៩ នេះ ហើយក៏ជាលើកទី ១ របស់គេនៅប្រទេសអ៊ីតាលីផងដែរ ដែលរូបគេអាចរកគ្រាប់បាល់បានត្រឹម ២៨ គ្រាប់រួមជាមួយការបញ្ជូនបាល់អោយគេ ១០ លើក នៅក្នុងការបង្ហាញខ្លួនចំនួន 43 នៅក្នុងការប្រកួតទាំងអស់ ។